អ៊ីនធឺណិតគឺជាកន្លែងមួយដែលយើងស្រលាញ់ ហើយចង់ឲ្យវាបើកចំហ និងអាចដំណើរការបានដោយមនុស្សគ្រប់គ្នា ។ ដូច្នេះសហគមន៍ Mozilla ត្រូវការមនុស្សដូចជាអ្នកដើម្បីជួយសម្រេចនៅបេសកកម្មខាងលើ ។ មានសកម្មភាពជាច្រើនដែលអ្នកអាចចូលរួមបាន ដូចជា ៖
អ្នកប្រើទូទៅ
- ណែនាំ FIrefox ទៅកាន់មិត្តភក្ដិ បងប្អូន និងមិត្តរួមថ្នាក់
- ផ្ដល់មតិកែលម្អ និងសំណូមពរផ្សេងៗ
- ផ្សព្វផ្សាយ ឬដាក់តំណទាញយក Firefox លើវិបសាយ ឬប្លក់របស់អ្នក
- រាយការណ៍កំហុសផ្សេងៗ
- បរិច្ចាគថវិកាដើម្បីគាំទ្រមូលនិធិ Mozilla
អ្នកប្រើកម្រិតខ្ពស់ ឬសកម្មជន
- ចូលរួមប្រជុំជាមួយសកម្មជនផ្សេងៗទៀត
- បកប្រែឯកសារផ្សេង
- ជួយគាំទ្រសហគមន៍ (ដោះស្រាយបញ្ហាសម្រាប់អ្នកប្រើប្រាស់ និងអភិវឌ្ឍកម្មវិធិបន្ថែមផ្សេងទៀត)
- គម្រោងផ្ទាល់ខ្លួន (Mozilla Lab and Dream Beat)