Firefox Version

ដើម្បី​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព និង​កាន់​តែ​ប្រសើរ​ឡើង Firefox បាន​បង្កើត​ឆានែល ៣ ដែល​មាន​ដូចជា FIrefox Release Firefox Beta និង Firefox Aurora ។ ក្នុង​ឆានែល​នីមួយៗ​គឺ​ខុស​គ្នា ១ កំណែ ឧ. Aurora កំណែ ១២ Beta ១១ និង Release ១០ នៅ​ពេល​ដែល Aurora ១២ មាន​ស្ថេរភាព​ហើយ​នោះ វា​នឹង​ក្លាយ​មក​ជា Beta ១២ ចំណែក Beta ១១ និង​ក្លាយ​មក​ជា Release ១១ វិញ ។ ក្នុង​ការ​ចេញ​ផ្សាយ ឆានែល​នីមួយៗ​គឺ​ត្រូវការ​រយៈ​ពេល ៦ សប្ដាហ៍ ។

Firefox

Firefox កំណែចុងក្រោយ ដែល​មាន​ស្ថេរភាព និង​មិនមាន​កំហុស ហើយ​ប្រើប្រាស់​កំណែ​នេះ​លោក​អ្នក​នឹង ៖

  • រីករាយ​ក្នុង​ការ​សាកល្បង​កំណែ​ចុងក្រោយ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​មនុស្ស​រាប់រយ​លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក
  • គ្រប់គ្រង​បទ​ពិសោធន៍​នៅ​លើ​បណ្ដាញ​របស់​អ្នក​ជាមួយ​និង​ ល្បឿន​លឿន ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​បច្ចេក​វិទ្យា​ចុងក្រោយ​នៃ​តំបន់​បណ្ដាញ

របៀប​ដំឡើង ៖

Firefox Aurora

Firefox Aurora គឺ​ជា​កំណែ​ចុងក្រោយ​បំផុត​របស់ Firefox ឬ​អាច​និយាយ​ថា វា​ជា​កំណែ​ Alpha ។ ប្រើប្រាស់​កំណែ​នេះ លោក​អ្នក​នឹង

  • រីករាយ​ជាមួយ​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​បំផុត​នៅ​ក្នុង​បរិស្ថាន​ដែល​មិន​ទាន់​មាន​ស្ថេរភាព ប៉ុន្តែ​មិន​មាន​បញ្ហា​ធំដុំ​នោះ​ទេ
  • ជួយ​ផ្ដល់​មតិ​កែ​លម្អរ​ចំពោះ​លក្ខណៈ​បន្ថែម និង​ដំណើរ​ការ​ ដើម្បី​ជួយ​កំណត់នូវ​អ្វី​ដែល​នឹង​មាន​នៅ​ក្នុង​ការ​ចេញផ្សាយ​ចុងក្រោយ

Firefox Beta

ចូលរួម​ទាញ​យក Firefox Beta ជា​ភាសា​ខ្មែរ​ដើម្បី​សាកល្បង​នូវ​លក្ខណៈ​បន្ថែម​ថ្មី​មួយ​ចំនួន​របស់​វា និង​ជួយ​ផ្ដល់​មតិ​កែ​លំអរ​ ដើម្បី​ធ្វើ​ឲ្យ​ការ​បកប្រែ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ។ ជាមួយ​និង​កំណែ​នេះ លោក​អ្នក​នឹង ៖

BarCamp Siem Reap 2013 presents "The benefit of using Firefox"

Speaker’s Name - Eng Vannak Summary - - Firefox is a browser with mission. It is the first browser that is available in Khmer language, support Khmer complex script rendering and has Khmer spellchecker.

About the Speaker - Vannak Eng is a CSO support officer of a local organization and a leader of Mozilla Khmer Community. He has made the most famous browser ever Firefox available in Khmer language.

Besides technical works he also joins and organizes some social events like BarCamp Phnom Penh, Blogfest Asia 2012 and BarCamp Siemreap, builds an eco-library for rural kids and writes short articles/stories to promote gender equality.

Language for Presentation - Khmer

Time to present - on afternoon of 23rd

ទូស័ព្ទ​សម្រាប់​អ្នក​អភិវឌ្ឍន៍ Firefox OS

ទូស័ព្ទ​សម្រាប់​អ្នក​អភិវឌ្ឍន៍ Firefox OS នេះ​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​នៅ​ដើម​ខែ​កុម្ភះ​នេះ​ហើយ។ Firefox OS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ទូរស័ព្ទ​ថ្មី ដែល​បង្កើត​ឡើង​ដោយ​ប្រើ​ស្តង់ដារ​តំបន់​បណ្ដាញ​បើក​ចំហរ (open web standards)។ នៅ​ក្នុង Firefox OS កម្មវិធី HTML5 អាច​ធ្វើការងារ​នៅ​លើ​ទូរស័ព្ទ​បាន ដូច​ជា​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​ញ័រ ហៅ​ចេញ ឬ​ផ្ញើ​សារ​អត្ថបទ។

Subscribe to សហគមន៍​ Mozilla ខ្មែរ RSS